បណ្ដឹងចំនួន១៥ ត្រូវបាន គ.ជ.ប ធ្វើលិខិតជូនដំណឹងទៅបក្សនយោបាយវិញ ខណៈបណ្ដឹងចំនួន៦៤ ត្រូវបានដោះស្រាយចប់ ក្រោយបិទការទទួលបណ្ដឹង

FN ៖ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំពិនិត្យលើបណ្ដឹងចំនួន១៥បណ្ដឹង ដែលគណបក្សនយោបាយបានប្ដឹងពីខេត្តមួយចំនួន ក្រោយពិនិត្យចប់សព្វគ្រប់ គ.ជ.ប បានសម្រេចធ្វើលិខិតជូនដំណឹងទៅកាន់គណបក្សនយោបាយទាំងនោះ ដោយសារបណ្ដឹងទាំងនោះ មិនគ្រប់ធាតុផ្សំក្នុងការដាក់ ពាក្យបណ្ដឹងមក គ.ជ.ប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។ សេចក្ដីប្រកាសបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ទាក់ទងនឹងការមិនសុខចិត្តទៅនឹងលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤នេះ ដោយ គ.ជ.ប បានទទួលពាក្យបណ្ដឹងចំនួន៦៤បណ្ដឹង ក្នុងនោះរួមមាន៖ បណ្ដឹងសុំរាប់សន្លឹកឆ្នោត ឡើងវិញចំនួន៤៦បណ្ដឹង និងបណ្ដឹងព្រណ្មទណ្ឌចំនួន១៨បណ្ដឹង ហើយបណ្ដឹងទាំង៦៤នោះ ត្រូវបាន គ.ជ.ប ដោះស្រាយចប់សព្វគ្រប់ទាំងអស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ម្សិលមិញ។ បើតាម គ.ជ.ប លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនោះ នឹងត្រូវបានប្រកាសនៅថ្ងៃទី២៥ … Continue reading បណ្ដឹងចំនួន១៥ ត្រូវបាន គ.ជ.ប ធ្វើលិខិតជូនដំណឹងទៅបក្សនយោបាយវិញ ខណៈបណ្ដឹងចំនួន៦៤ ត្រូវបានដោះស្រាយចប់ ក្រោយបិទការទទួលបណ្ដឹង